ចម្លាក់ និង វត្ថុសិល្បៈបុរាណខ្មែរ បង្ហាញអំពី៖ ទេពដៃ៤ក្នុងសតវ ទី១២ | Fragment of 4-arm Deity 12th Century

រូបភាពចែករំលែកបន្ត៖ ទេពដៃ៤ដែលបែកបាក់ ធ្វើពី សំរឹទ្ធក្នុងសតវទី១២ និង ១៣ ដែលមាន កំពស់ ២៤ សង់ទីម៉ែត្រ តាំងបញ្ឈរ។ លក់ក្នុងតំលៃ ៦៥០ ផោន នៅខែ តុលា ឆ្នាំ២០២៤ ដោយ Ma San។ ប្រភពដើម៖ ការជ្រើសរើសដោយ ឯកជន SUSSEX UK។ អាទិទេព បំពាក់តុបតែងបែបបុរាណក្បាល មានភ្នែករាង គ្រាប់អាល់ម៉ុន និង មានបបូរមាត់ពេញ និង ស្នាមញញឹមប្រិមប្រិយ អមដោយ ទងត្រចៀកដែលប៉ិនប្រសប់។ ផ្នែកដៃទាំងពីដែលសេសសល់ គឺនៅចំហៀងខាងឆ្វេងដែលអាចមើលឃើញ។ ស្នូលគំរូបដើមគឺនៅមាន ដែលមានការបែកបាក់ខ្លះៗ។ ដងខ្លួននៃរាងកាយ សំគាល់បានយ៉ាងច្បាស់ធ្វើពីសំរឹទ្ធដ៏ធំដែលធ្វើអោយចម្លាក់នេះកាន់តែមានតំលៃ។

Comments

ជួយឧបត្ថម្ភតាមរយះធនាគា PayPal ដើម្បីទ្រទ្រង់ជីវភាពអ្នកផលិតមាតិកា ប្រវត្តិសាស្រ្តនិងសិស្សក្រីក្រ